ព្រះត្រៃបិដក ភាគ ៤៤

​ក៏​រមែង​សាបសូន្យ​ទៅ​ ​អនុ​សយ​ក្កិ​លេស​ទាំងឡាយ​ ​ក៏​វិនាស​ទៅ​។​ ​(​អរិយ​សាវក​នោះ​ ​ពិចារណា​)​ ​ថា​ ​មិនមែន​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដែល​មាន​ព្យាធិ​ ​ជា​ធម្មតា​ ​មិន​កន្លង​ព្យាធិ​ទៅ​បាន​ ​ទោះ​ពួក​សត្វ​ ​ដែល​មានការ​រង្គាត់​មក​ ​រង្គាត់​ទៅ​ ​ច្យុត​ ​កើត​អម្បាលម៉ាន​ ​ពួក​សត្វ​ទាំងអស់​ ​ក៏​មាន​ព្យាធិ​ ​ជា​ធម្មតា​ ​មិន​កន្លង​ព្យាធិ​ទៅ​បាន​ដែរ​ ​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​នូវ​ស្ថាន​នោះ​រឿយ​ ​ៗ​ហើយ​ ​លោកុត្តរ​មគ្គ​ ​ក៏​កើតឡើង​ព្រម​។​ ​អរិយ​សាវក​នោះ​ ​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​។​ ​កាលបើ​អរិយ​សាវក​នោះ​ ​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​ហើយ​ ​សញ្ញោជនៈ​ទាំងឡាយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ ​អនុ​សយ​ក្កិ​លេស​ទាំងឡាយ​ ​ក៏​វិនាស​ទៅ​។​ ​(​អរិយ​សាវក​នោះ​ ​ពិចារណា​)​ ​ថា​ ​មិនមែន​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដែល​មាន​សេចក្តី​ស្លាប់​ ​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ ​ទោះ​ពួក​សត្វ​ ​ដែល​មានការ​រង្គាត់​មក​ ​រង្គាត់​ទៅ​ ​ច្យុត​ ​កើត​អម្បាលម៉ាន​ ​ពួក​សត្វ​ទាំងអស់​ ​ក៏​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ដែរ​ ​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​នូវ​ស្ថាន​នោះ​រឿយ​ ​ៗ​ ​ហើយ​ ​លោកុត្តរ​មគ្គ​ ​ក៏​កើតឡើង​ព្រម​។​ ​អរិយ​សាវក​នោះ​ ​រមែង​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636853814502313066
ទៅកាន់ទំព័រ៖