ព្រះត្រៃបិដក ភាគ ៤៤

​កាលបើ​អរិយ​សាវក​នោះ​ ​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​ហើយ​ ​សញ្ញោជនៈ​ទាំងឡាយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ ​អនុ​សយ​ក្កិ​លេស​ទាំងឡាយ​ ​ក៏​វិនាស​ទៅ​។​ ​(​អរិយ​សាវក​នោះ​ ​ពិចារណា​)​ ​ថា​ ​មិនមែន​តែ​អាត្មាអញ​ម្នាក់ឯង​ទេ​ ​ដែល​មាន​សេចក្តី​ព្រាត់ប្រាស​ ​និរាស​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងពួង​ ​ទោះ​ពួក​សត្វ​ ​ដែល​មានការ​រង្គាត់​មក​ ​រង្គាត់​ទៅ​ ​ច្យុត​ ​កើត​អម្បាលម៉ាន​ ​ពួក​សត្វ​ទាំងអស់​ ​មាន​សេចក្តី​ព្រាត់ប្រាស​ ​និរាស​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងពួង​ដែរ​ ​កាលបើ​អរិយ​សាវក​នោះ​ ​ពិចារណា​នូវ​ស្ថាន​នោះ​រឿយ​ ​ៗ​ ​ហើយ​ ​លោកុត្តរ​មគ្គ​ ​ក៏​កើតឡើង​ព្រម​។​ ​អរិយ​សាវក​នោះ​ ​រមែង​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​ ​កាលបើ​អរិយ​សាវក​នោះ​ ​សេព​ ​ចំរើន​ ​ធ្វើ​រឿយ​ៗ​ ​នូវ​លោកុត្តរ​មគ្គ​នោះ​ហើយ​ ​សញ្ញោជនៈ​ទាំងឡាយ​ ​ក៏​រមែង​សាបសូន្យ​ទៅ​ ​អនុ​សយ​ក្កិ​លេស​ទាំងឡាយ​ ​ក៏​វិនាស​ទៅ​។​ ​(​អរិយ​សាវក​នោះ​ ​ពិចារណា​)​ ​ថា​ ​មិនមែន​តែ​អាត្មាអញ​ ​តែម្នាក់ឯង​ទេ​ ​ដែល​មានកម្ម​ ​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​មត៌ក​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ ​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​រលឹក​ ​អាត្មាអញ​ ​នឹង​ធ្វើ​កម្ម​ណា​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​នឹងជា​អ្នកទទួល​យក​ ​នូវ​ផល​នៃ​កម្ម​នោះ​ ​ទោះ​ពួក​សត្វ​ ​ដែល​មានការ​រង្គាត់​មក​ ​រង្គាត់​ទៅ​ ​ច្យុត​ ​កើត​អម្បាលម៉ាន​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636853814661512172
ទៅកាន់ទំព័រ៖