ព្រះត្រៃបិដក ភាគ ៤៤

​សេចក្តី​ព្យាយាម​ ​ក៏​កើតមាន​ដល់​តថាគត​នោះ​ ​កាលដែល​ឃើញច្បាស់​ ​នូវ​ព្រះនិព្វាន​ ​តថាគត​មិន​គួរ​ដើម្បី​សេពកាម​ទាំងឡាយ​បាន​វិញ​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​តថាគត​នឹងជា​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​តទៅ​ ​មិនបាន​ត្រឡប់​វិញ​ឡើយ​។​

 ​[​៥៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្តេច​ទៅ​បិណ្ឌបាត​ ​ក្នុង​នគរ​វេសាលី​ ​រួច​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​នៃ​ភត្ត​ហើយ​ ​ស្តេច​ចូល​ទៅកាន់​មហា​វន​ ​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើមួយដើម​។​ ​សម័យ​នោះ​ឯង​ ​ពួក​លិ​ច្ឆ​វិ​កុមារ​ច្រើន​អង្គ​ ​កាន់​យក​នូវ​ធ្នូ​ ​ដែល​ខ្លួន​ដំឡើង​ហើយ​ ​មាន​ពួក​ឆ្កែ​ចោមរោម​ ​ដើរ​សញ្ចរ​ទៅមក​ ​ក្នុង​មហា​វន​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្រោមម្លប់​ឈើមួយដើម​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដាក់​ធ្នូ​ដែល​ខ្លួន​ដំឡើង​ ​ចេញ​ហើយ​ ​បញ្ជូន​ពួក​ឆ្កែ​ទៅ​ក្នុង​ទីសម​គួរ​ ​រួច​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​សភាព​ស្ងប់ស្ងៀម​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636853815173291444
ទៅកាន់ទំព័រ៖