ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​មហា​នាម​ ​ធម៌​ទាំងឡាយ​ ​៥​ ​យ៉ាង​ ​មានដល់​កុលបុត្ត​ណា​នីមួយ​ ​ទោះជា​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ក្តី​ ​ទោះជា​អ្នក​បរិភោគ​នូវ​ដែន​ក្តី​ ​បរិភោគ​នូវ​សម្បត្តិ​ ​ដែល​បិតា​ឲ្យ​ក្តី​ ​ទោះជា​សេនាបតី​ ​នៃ​សេនា​ក្តី​ ​ទោះជា​ម្ចាស់​នៃ​ស្រុក​ក្តី​ ​ទោះជា​ធំជាង​ពួក​ក្តី​ ​មួយទៀត​ ​ពួក​ជន​ណា​ ​ឲ្យ​គេ​ធ្វើ​នូវ​ភាព​ ​នៃ​ខ្លួន​ជាធំ​ដោយឡែក​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​មាន​ប្រាកដ​ដល់​ ​(​ជន​ទាំងឡាយ​នោះ​)​ ​មិនបាន​សាបសូន្យ​ឡើយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​មហា​នាម​ ​កុលបុត្ត​ក្នុង​លោក​នេះ​ ​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​មាតាបិតា​ដោយ​ភោគៈ​ ​ដែល​បាន​ដោយ​ការ​សង្វាត​ ​ប្រឹងប្រែង​ ​ដែល​សន្សំ​មក​ ​ដោយ​កម្លាំង​ដៃ​ ​បែកញើស​ ​ហូរ​ញើស​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​១​។​ ​មាតាបិតា​ ​ដែល​កុលបុត្ត​បាន​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​នោះ​ ​ដោយចិត្ត​ដ៏​ល្អ​ថា​ ​ចូរ​អ្នក​រស់នៅ​ ​អស់​កាលយូរ​ ​ចូរ​រក្សា​អាយុ​ឲ្យបាន​វែង​។​ ​ម្នាល​មហា​នាម​ ​កាលបើ​កុលបុត្ត​ ​ដែល​មាតាបិតា​ ​អនុគ្រោះ​ហើយ​ ​រមែង​មានតែ​សេចក្តី​ចំរើន​ប្រាកដ​ ​មិនបាន​សាបសូន្យ​ ​ឡើយ​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636853815545662742
ទៅកាន់ទំព័រ៖