ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​មហា​នាម​ ​កាលបើ​កុលបុត្ត​ ​ដែល​ពួក​ជន​ជិតខាង​ស្រែ​ ​និង​ការងារ​ ​និង​ជន​អ្នក​វាស់​ទី​ដី​ ​បាន​អនុគ្រោះ​ហើយ​ ​សេចក្តី​ចំរើន​ ​ក៏​មាន​ប្រាកដ​ ​មិនបាន​សាបសូន្យ​ឡើយ​។​ ​ម្នាល​មហា​នាម​ ​មួយទៀត​ ​កុលបុត្ត​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​ពួក​ទេវតា​ ​ដែល​ជា​អ្នកទទួល​នូវ​គ្រឿងបូជា​ ​ដោយ​ភោគៈ​ ​ដែល​បាន​មក​ ​ដោយ​ការ​សង្វាត​ ​ប្រឹងប្រែង​ ​ដែល​សន្សំទុក​ ​ដោយ​កម្លាំង​ដៃ​ ​បែកញើស​ ​ហូរ​ញើស​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​១​។​ ​ពួក​ទេវតា​ ​ដែល​ជា​អ្នកទទួល​គ្រឿងបូជា​ ​ដែល​កុលបុត្ត​បាន​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​ហើយ​ ​រមែង​អនុគ្រោះ​ ​នូវ​កុលបុត្ត​នោះ​ ​ដោយចិត្ត​ដ៏​ល្អ​ថា​ ​អ្នក​ចូរ​រស់នៅ​ ​អស់​កាលយូរ​ ​ចូរ​រក្សា​អាយុ​ឲ្យបាន​វែង​។​ ​ម្នាល​ ​មហា​នាម​ ​កាលបើ​កុលបុត្ត​ ​ដែល​ទេវតា​អនុគ្រោះ​ហើយ​ ​សេចក្តី​ចំរើន​ ​ក៏​មាន​ប្រាកដ​ ​មិនបាន​សាបសូន្យ​ឡើយ​។​ ​ម្នាល​មហា​នាម​ ​មួយទៀត​ ​កុលបុត្ត​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​ពួក​សមណព្រាហ្មណ៍​ ​ដោយ​ភោគៈ​ដែល​បាន​មក​ ​ដោយ​ការ​សង្វាត​ ​ប្រឹងប្រែង​ ​ដែល​សន្សំទុក​ ​ដោយ​កម្លាំង​ដៃ​ ​បែកញើស​ ​ហូរ​ញើស​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​១​។​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​កុលបុត្ត​ ​បាន​ធ្វើសក្ការៈ​ ​ធ្វើ​គោរព​ ​រាប់អាន​ ​បូជា​ហើយ​ ​រមែង​អនុគ្រោះ​កុលបុត្ត​នោះ​ ​ដោយចិត្ត​ដ៏​ល្អ​ថា​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636853815893732651
ទៅកាន់ទំព័រ៖