ព្រះត្រៃបិដក ភាគ ៤៤

​អ្នក​ចូរ​រស់នៅ​ ​អស់​កាលយូរ​ ​ចូរ​រក្សា​អាយុ​ឲ្យបាន​វែង​។​ ​ម្នាល​មហា​នាម​ ​កាលបើ​កុលបុត្ត​ដែល​ពួក​សមណព្រាហ្មណ៍​ ​អនុគ្រោះ​ហើយ​ ​សេចក្តី​ចំរើន​ ​ក៏​មាន​ប្រាកដ​ ​មិនបាន​សាបសូន្យ​ឡើយ​។​ ​ម្នាល​មហា​នាម​ ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ ​មានដល់​កុលបុត្ត​ណា​នីមួយ​ ​ទោះជា​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ក្តី​ ​ទោះជា​អ្នក​បរិភោគ​នូវ​ដែន​ក្តី​ ​បរិភោគ​នូវ​សម្បត្តិ​ ​ដែល​បិតា​ឲ្យ​ក្តី​ ​ទោះជា​សេនាបតី​នៃ​សេនា​ក្តី​ ​ទោះជា​ម្ចាស់​នៃ​ស្រុក​ក្តី​ ​ទោះជា​ធំជាង​ពួក​ក្តី​ ​មួយវិញទៀត​ ​ពួក​ជន​ណា​ ​ដែល​ឲ្យ​គេ​ធ្វើ​នូវ​ភាព​ ​នៃ​ខ្លួន​ជាធំ​ដោយឡែក​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​មាន​ប្រាកដ​ ​ដល់​ ​(​ជន​ទាំងឡាយ​នោះ​)​ ​មិនបាន​សាបសូន្យ​ទៅ​ឡើយ​។​ ​
កុលបុត្ត​អ្នកធ្វើ​កិច្ច​ជំនួស​មាតាបិតា​ ​ទំនុកបម្រុង​កូន​ ​និង​ប្រពន្ធ​ ​សព្វ​ៗ​កាល​ ​ប្រតិបត្តិ​ជា​ប្រយោជន៍​ ​ដល់​ជន​ទាំង​ ​២​ ​ពួក​ ​គឺជា​ប្រយោជន៍​ ​ដល់​ជន​ក្នុង​ផ្ទះ​ ​និង​ជន​ដែល​ចូល​មក​ជ្រក​អាស្រ័យ​ ​ចិញ្ចឹមជីវិត​ ​ជា​អ្នកដឹង​នូវ​ពាក្យពេចន៍​នៃ​ស្មូម​ ​ជា​អ្នកមានសីល​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636853816192159720
ទៅកាន់ទំព័រ៖