ព្រះត្រៃបិដក ភាគ ៤៤
មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ ... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម... ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។
ចប់ សេក្ខពលវគ្គ ទី១។
ID: 636853785834803379
ទៅកាន់ទំព័រ៖