ព្រះត្រៃបិដក ភាគ ៤៤

​ជា​បណ្ឌិត​ ​គ្រប់គ្រង​ផ្ទះ​ ​ប្រកបដោយ​ធម៌​ ​ធ្វើ​អម្ណរ​ ​ឲ្យ​កើត​ដល់​ពួក​ញាតិ​ ​ដែល​ទៅកាន់បរលោក​ ​ពួក​ញាតិ​ដែល​កំពុង​រស់នៅ​ក្នុង​បច្ចុប្បន្ន​ ​ពួក​សមណៈ​ ​ពួក​ព្រាហ្មណ៍​ ​និង​ពួក​ទេវតា​ ​កុលបុត្ត​នោះ​ ​លុះ​បាន​ធ្វើអំពើ​ល្អ​ហើយ​ ​រមែង​ជា​បុគ្គល​គួរ​បូជា​ ​គួរ​សរសើរ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​កុលបុត្ត​នោះ​ ​ក្នុង​លោក​នេះឯង​ ​កុលបុត្ត​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​ត្រេកអរ​ ​ក្នុង​ស្ថានសួគ៌​។​

 ​[​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​(​អ្នកបួស​ខាង​ឯ​ចាស់​)​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រកបាន​ដោយ​ក្រ​។​ ​វុឌ្ឍ​បព្វជិត​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​ជា​អ្នកមាន​បញ្ញា​ល្អិតល្អ​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​មារយាទ​ល្អ​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នកចេះដឹង​ច្រើន​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នកចេះ​សំដែងធម៌​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នក​ទ្រទ្រង់​វិន័យ​ ​រកបាន​ដោយ​ក្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​(​អ្នកបួស​ខាង​ឯ​ចាស់​)​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រកបាន​ដោយ​ក្រ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636853816444494153
ទៅកាន់ទំព័រ៖