ព្រះត្រៃបិដក ភាគ ៤៤

 ​[​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​(​អ្នកបួស​ឯ​ចាស់​)​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រកបាន​ដោយ​ក្រ​។​ ​វុឌ្ឍ​បព្វជិត​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​ដែល​ប្រដៅ​ងាយ​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នក​ប្រកាន់​ល្អ​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នកទទួល​យក​ឱវាទ​ខាងស្តាំ​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នកចេះ​សំដែងធម៌​ ​រកបាន​ដោយ​ក្រ​ ​១​ ​ជា​អ្នក​ទ្រទ្រង់​វិន័យ​ ​រកបាន​ដោយ​ក្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍ​បព្វជិត​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រកបាន​ដោយ​ក្រ​។​ ​ ​ ​ ​

​ចប់​ ​នីវរណ​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​នីវរណ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​អាវរណ​ធម៌​ ​១​ ​គំនរ​អកុសល​ ​១​ ​អង្គ​នៃ​បធាន​ ​១​ ​សម័យ​ដើម្បី​ព្យាយាម​ ​១​ ​ភិក្ខុនី​ ​ជា​មាតា​ ​និង​ភិក្ខុ​ជា​បុត្រ​ ​១​ ​ភិក្ខុ​ ​១​ ​រូប​អផ្សុក​ ​ប្រាប់​ហេតុ​ដល់​ឧបជ្ឈាយ៍​ ​១​ ​ស្ថាន​ ​៥​ ​យ៉ាង​ ​ដែល​គួរ​ពិចារណា​រឿយ​ ​ៗ​ ​១​ ​លិ​ច្ឆ​វិ​កុមារ​ ​១​ ​វុឌ្ឍ​បព្វជិត​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ដទៃទៀត​ ​ពីរ​លើក​ ​រកបាន​ដោយ​ក្រ​ ​១​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636853816748291529
ទៅកាន់ទំព័រ៖