ព្រះត្រៃបិដក ភាគ ៤៤
សញ្ញាវគ្គ
[៦១] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យរឿយ ៗហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។ សញ្ញា ៥ យ៉ាង តើដូចម្តេច។ គឺអសុភសញ្ញា (សេចក្តីសំគាល់ថាមិនល្អ) ១ មរណសញ្ញា (សេចក្តីសំគាល់ក្នុងសេចក្តីស្លាប់) ១ អាទីនវសញ្ញា (សេចក្តីសំគាល់ថាជាទោស) ១ អាហារេ បដិកូលសញ្ញា (សេចក្តីសំគាល់ក្នុងអាហារ ថាជាបដិកូល) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វានជាទីបំផុត។
[៦២] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។ សញ្ញា ៥ យ៉ាង តើដូចម្តេច។ គឺ អនិច្ចសញ្ញា (សេចក្តីសំគាល់ថាមិនទៀង) ១
ID: 636853817134693630
ទៅកាន់ទំព័រ៖