ព្រះត្រៃបិដក ភាគ ៤៤

​អនត្តសញ្ញា​ ​(​សេចក្តី​សំគាល់​ថា​មិនមែន​ខ្លួន​)​ ​១​ ​មរណសញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​សេចក្តី​ស្លាប់​)​ ​១​ ​អាហា​រេ​ ​បដិកូលសញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​អាហារ​ ​ថា​ជា​បដិកូល​)​ ​១​ ​សព្វ​លោ​កេ​ ​អន​ភិ​រត​សញ្ញា​ ​(​សេចក្តី​សំគាល់​ថា​ ​មិន​គួរ​ត្រេកត្រអាល​ ​ក្នុង​លោក​ទាំងពួង​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​ព្រះនិព្វាន​ជាទី​តាំង​ ​មាន​ព្រះនិព្វាន​ ​ជាទីបំផុត​។​
 ​[​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​កាល​ចំរើន​ ​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ ​ចំរើន​ ​ដោយ​សេចក្តី​ចំរើន​ដ៏​ប្រសើរ​ ​ទាំង​ឈ្មោះថា​ ​កាន់​យក​នូវ​ប្រយោជន៍​មាន​ខ្លឹម​ ​ព្រមទាំង​កាន់​យក​ ​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ ​ដល់​រាងកាយ​។​ ​អរិយ​សាវក​ ​ចំរើន​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ចំរើន​ដោយ​សទ្ធា​ ​១​ ​ចំរើន​ដោយ​សីល​ ​១​ ​ចំរើន​ដោយ​សុតៈ​ ​១​ ​ចំរើន​ដោយ​ចាគៈ​ ​១​ ​ចំរើន​ដោយ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​កាល​ចំរើន​ដោយ​សេចក្តី​ចំរើន​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ចំរើន​ដោយ​សេចក្តី​ចំរើន​ដ៏​ប្រសើរ​ ​ទាំង​ឈ្មោះថា​ ​កាន់​យក​នូវ​ប្រយោជន៍​មាន​ខ្លឹម​ ​ព្រមទាំង​កាន់​យក​ ​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ ​ដល់​រាងកាយ​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636853817339505344
ទៅកាន់ទំព័រ៖