ព្រះត្រៃបិដក ភាគ ៤៤
ស្រ្តីណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា ស្រ្តីប្រាកដដូច្នោះនោះ ឈ្មោះថា ជាឧបាសិកាមានសីល រមែងកាន់យកនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ឧត្តមដល់ខ្លួន ក្នុងលោកនេះបាន។
[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា គួរដល់ការសាកសួរ របស់សព្រហ្មចារីទាំងឡាយ។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ដោយសមាធិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយប្រាជ្ញា ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ
ID: 636853817982672131
ទៅកាន់ទំព័រ៖