ព្រះត្រៃបិដក ភាគ ៤៤

​ដោយខ្លួនឯង​ ​ទាំង​បាន​ព្យាករ​ ​នូវ​ប្រស្នា​ដែល​មាន​មក​ ​ក្នុង​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​គួរ​ដល់​ការសាកសួរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ទើប​គួរ​ដល់​សាជី​វៈ​ ​(​ការ​សួរ​ប្រស្នា​ ​និង​ការ​ដោះប្រស្នា​)​ ​របស់​សព្រហ្មចារី​ទាំងឡាយ​បាន​។​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បរិបូណ៌​ដោយ​សីល​ ​ដោយខ្លួនឯង​ ​ទាំង​បាន​ព្យាករ​ ​នូវ​ប្រស្នា​ដែល​ខ្លួន​តាក់តែង​ទុក​ ​ក្នុង​សីលសម្បទា​កថា​ ​១​ ​បរិបូណ៌​ដោយ​សមាធិ​ដោយខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ ​ដែល​ខ្លួន​តាក់តែង​ទុក​ ​ក្នុង​សមាធិ​សម្បទា​កថា​ ​១​ ​បរិបូណ៌​ដោយ​បញ្ញា​ដោយខ្លួនឯង​ ​ទាំង​បាន​ព្យាករ​នូវ​ប្រស្នា​ ​ដែល​ខ្លួន​តាក់តែង​ទុក​ ​ក្នុង​បញ្ញាសម្បទា​កថា​ ​១​ ​បរិបូណ៌​ដោយ​វិមុត្តិ​ ​ដោយខ្លួនឯង​ ​ទាំង​បាន​ព្យាករ​នូវ​ប្រស្នា​ ​ដែល​ខ្លួន​តាក់តែង​ទុក​ ​ក្នុង​វិមុត្តិ​សម្បទា​កថា​ ​១​ ​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយខ្លួនឯង​ ​ទាំង​បាន​ព្យាករ​នូវ​ប្រស្នា​ ​ដែល​ខ្លួន​តាក់តែង​ទុក​ ​ក្នុង​វិមុត្តិ​ញ្ញាណ​ទស្សន​សម្បទា​កថា​ ​១​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636853818198604482
ទៅកាន់ទំព័រ៖