ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ នេះឯង ទើបគួរដល់សាជីវៈ របស់សព្រហ្មចារីទាំងឡាយបាន។
[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើនធម៌ ៥ យ៉ាង ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាង បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបានសម្រេច នូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើន នូវការព្យាយាមដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើនធម៌ ៥ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំងពីរ ផលណាមួយ
ID: 636853818388765359
ទៅកាន់ទំព័រ៖