ព្រះត្រៃបិដក ភាគ ៤៤
គង់នឹងបានសម្រេច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេច នូវភាវៈជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបានសម្រេច នូវភាវៈជាអនាគាមិបុគ្គលពុំខានឡើយ។
[៦៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ បានចំរើននូវធម៌ ៥ យ៉ាង បានធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ តថាគតបានចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើននូវការព្យាយាមដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតបានចំរើន បានធ្វើឲ្យរឿយ ៗ នូវធម៌ដែលមានការព្យាយាមដ៏លើសលុប ជាគំរប់ ៥ នេះ ទើបតថាគតនោះ បានបង្អោនចិត្តទៅ ដើម្បីធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម កាលបើហេតុមាន ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក្នុងធម៌នោះៗឯង។
ID: 636853818592807029
ទៅកាន់ទំព័រ៖