ព្រះត្រៃបិដក ភាគ ៤៤
យោធាជីវវគ្គ
[៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ធម៌ទាំង ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ ថា មិនស្អាត (ក្នុងរូបកាយ) ១ មានសេចក្តីសំគាល់ថា ជាបដិកូល ក្នុងអាហារ ១ មានសេចក្តីសំគាល់ថា មិនគួរត្រេកអរ ក្នុងលោកទាំងពួង ១ ពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុងសង្ខារទាំងពួង ១ សេចក្តីសំគាល់ក្នុងមរណៈ ភិក្ខុនោះ ក៏បានដំកល់ទុក ដោយប្រពៃ ខាងក្នុងសន្តាន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា ដូច្នេះខ្លះ ថា បំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត ដូច្នេះខ្លះ
ID: 636853825073147683
ទៅកាន់ទំព័រ៖