ព្រះត្រៃបិដក ភាគ ៤៤

​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ដក​ឡើង​នូវ​សសរ​ ​គឺ​តណ្ហា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បើក​នូវ​សន្ទះទ្វារ​ ​គឺ​នី​វរ​ណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​ ​នូវ​សំយោជនៈ​ ​ដែល​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ចោលចេញ​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បើក​នូវ​សន្ទះទ្វារ​ ​គឺ​នី​វរ​ណៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រាសចាក​សត្រូវ​ ​ដាក់ចុះ​នូវ​ទង់​ ​គឺ​មានះ​ ​ទំលាក់​នូវ​ភារៈ​ ​ប្រាសចាក​វដ្ដៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​អស្មិមានះ​ ​ចោលចេញ​អស់ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​ ​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាសចាក​សត្រូវ​ ​ដាក់ចុះ​នូវ​ទង់​ ​គឺ​មានះ​ ​ទំលាក់​នូវ​ភារៈ​ ​ប្រាសចាក​វដ្ដៈ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636853826157109683
ទៅកាន់ទំព័រ៖