ព្រះត្រៃបិដក ភាគ ៤៤

​បឋម​បណ្ណា​សក​ ​ពល​វគ្គ​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្តេជ្ញា​ថា​ជា​អ្នក​ដល់​នូវ​អរហត្ត​ ​ជាទីបំផុត​នៃ​ ​អភិញ្ញា​ ​និង​ត្រើយ​នៃ​អភិញ្ញា​ ​ក្នុង​ធម៌​ដែល​មិនធ្លាប់​ឮ​មក​ ​ក្នុង​កាលមុន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រកបដោយ​កម្លាំង​ទាំងឡាយ​ណា​ ​ទើប​ប្តេជ្ញា​នូវ​តំណែង​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​កម្លាំង​តថាគត​ ​របស់​តថាគត​នោះ​ ​មាន៥​ ​យ៉ាងនេះ​។​ ​កម្លាំង​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កម្លាំង​សទ្ធា​ ​១​ ​កម្លាំង​ហិរិ​ ​១​ ​កម្លាំង​ឱត្តប្បៈ​ ​១​ ​កម្លាំង​វីរិយៈ​ ​១​ ​កម្លាំង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ប្រកបដោយ​កម្លាំង​ទាំងឡាយ​ណា​ ​ទើប​ប្តេជ្ញា​នូវ​តំណែង​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​កម្លាំង​តថាគត​ ​របស់​តថាគត​នោះ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636853786264187938
ទៅកាន់ទំព័រ៖