ព្រះត្រៃបិដក ភាគ ៤៤

 [​៧៤​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​តែង​និយាយ​ថា​ ​ភិក្ខុ​មាន​ប្រក្រតី​នៅ​ដោយ​ធម៌​ ​ភិក្ខុ​មាន​ប្រក្រតី​នៅ​ដោយ​ធម៌​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​មាន​ប្រក្រតី​នៅ​ដោយ​ធម៌​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រៀន​នូវ​ធម៌​គឺ​ ​សុ​ត្តៈ​…​ ​វេ​ទល្លៈ​ ​តែ​ភិក្ខុ​នោះ​ ​មិនដឹង​ច្បាស់​នូវ​អត្ថ​ដ៏​លើសលុប​ ​របស់​ធម៌​នោះ​ ​ដោយ​បញ្ញា​ឡើយ​។​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​ជា​អ្នក​ច្រើន​ដោយ​បរិយត្តិធម៌​ ​មិន​ហៅថា​ ​ជា​អ្នក​នៅ​ដោយ​ធម៌​ទេ​។​បេ​។​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រៀន​នូវ​ធម៌​ ​គឺ​សុ​ត្តៈ​ ​…​ ​វេ​ទល្លៈ​ ​តែ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដ៏​លើសលុប​ ​របស់​ធម៌​នោះ​ ​ដោយ​បញ្ញា​។​ ​ភិក្ខុ​ជា​អ្នកមាន​ប្រក្រតី​នៅ​ដោយ​ធម៌​ ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​។​បេ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ដល់​អ្នក​ទាំងឡាយ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636853826958435516
ទៅកាន់ទំព័រ៖