ព្រះត្រៃបិដក ភាគ ៤៤
[៧៥] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) នេះ មាន ៥ ពួក តែងមានប្រាកដក្នុងលោក។ យោធាជីវៈ ទាំង ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែបានឃើញ នូវផង់ធូលីដែលហុយឡើង (អំពីផែនដី) ប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបាន។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី១ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន តែថា លុះបានឃើញចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី២ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន តែថា លុះបានឮសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលប៉ុណ្ណោះ
ID: 636853827187318607
ទៅកាន់ទំព័រ៖