ព្រះត្រៃបិដក ភាគ ៤៤
ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៣ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវពួកពលបាន តែថា ភាន់ភាំងស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៤ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន អត់ទ្រាំនូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បានឈ្នះសង្រ្គាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះសង្រ្គាម តែងបាននៅគ្រប់គ្រង នៅជាប្រធាន លើសង្រ្គាមនោះឯង។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង
ID: 636853827396330562
ទៅកាន់ទំព័រ៖