ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ គ្រាន់តែបានឃើញ នូវផង់ធូលីប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបាន មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី១ តែងមានប្រាកដក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន ប៉ុន្តែលុះបានឃើញនូវចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជាទង់ជ័យ របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានឮដំណឹងថា ស្រ្តី ឬកុមារី ក្នុងស្រុក ឬនិគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេកទេ ប៉ុន្តែបើឃើញនូវស្រ្តី ឬកុមារី ដែលមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេក ដោយខ្លួនឯង លុះភិក្ខុនោះ បានឃើញនូវស្រ្តីនោះហើយ ក៏លិចចុះទៅក្នុងមិច្ឆាវិតក្កៈ
ID: 636853827723529277
ទៅកាន់ទំព័រ៖