ព្រះត្រៃបិដក ភាគ ៤៤

​ជច់​ចិត្ត​ ​មិន​រឹងប៉ឹង​ ​មិន​អាច​ដើម្បីនឹង​គ្រប់គ្រង​ ​នូវ​ព្រហ្មចរិយៈ​បាន​ឡើយ​ ​ក៏​ស្រាប់តែ​ប្រកាស​នូវ​ភាព​ ​នៃ​ខ្លួន​មាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​ ​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​នេះ​ជា​ចុង​ ​នៃ​ទង់ជ័យ​ ​របស់​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​អត់ទ្រាំ​នូវ​ផង់​ធូលី​បាន​ ​ប៉ុន្តែ​លុះ​បានឃើញ​ ​នូវ​ចុង​នៃ​ទង់ជ័យ​ ​ប៉ុណ្ណោះ​ហើយ​ ​ក៏​រួញរា​ ​ជច់​ចិត្ត​ ​មិន​រឹងប៉ឹង​ ​មិន​អាច​ដើម្បីនឹង​ចុះ​កាន់​សង្រ្គាម​បាន​ឡើយ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ឧបមាដូចជា​យោធា​ជីវៈ​ ​ទី២​ ​តែង​មាន​ប្រាកដ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​អត់ទ្រាំ​ ​នូវ​ផង់​ធូលី​បាន​ ​ជា​អ្នក​អត់ទ្រាំ​នូវ​ចុង​ ​នៃ​ទង់ជ័យ​បាន​ ​ប៉ុន្តែ​លុះ​បានឮ​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​របស់​ពួក​ពល​ ​មកដល់​ប៉ុណ្ណោះ​ហើយ​ ​ក៏​រួញរា​ ​ជច់​ចិត្ត​ ​មិន​រឹងប៉ឹង​ ​មិន​អាច​ដើម្បីនឹង​គ្រប់គ្រង​នូវ​ព្រហ្មចរិយៈ​ ​បាន​ឡើយ​ ​ក៏​ស្រាប់តែ​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ហើយ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​អ្វី​ជា​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​របស់​ពួក​ពល​ ​នៃ​បុគ្គល​នោះ​។​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636853827931461170
ទៅកាន់ទំព័រ៖