ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ដែល​ជា​អ្នក​អាស្រ័យ​នៅក្នុង​ព្រៃ​ក្តី​ ​ក្រោមម្លប់​ឈើ​ក្តី​ ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​ក៏​ញញឹម​ ​និយាយរក​ ​សើច​ក្អាកក្អាយ​ ​ចំអកចំអន់​លេង​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មាតុគ្រាម​ ​ញញឹម​ ​និយាយរក​ ​សើច​ក្អាកក្អាយ​ ​ចំអកចំអន់​លេង​ ​ក៏​រួញរា​ ​ជច់​ចិត្ត​ ​មិន​រឹងប៉ឹង​ ​មិន​អាច​ដើម្បីនឹង​គ្រប់គ្រង​ព្រហ្មចរិយៈ​បាន​ឡើយ​ ​ក៏​ស្រាប់តែ​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ហើយ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​នេះ​ជា​សំឡេង​ហ៊ោ​កញ្រ្ជៀវ​ ​របស់​ពួក​ពល​ ​នៃ​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​អត់ទ្រាំ​នូវ​ផង់​ធូលី​បាន​ ​អត់ទ្រាំ​នូវ​ចុង​ ​នៃ​ទង់ជ័យ​បាន​ ​ប៉ុន្តែ​ថា​ ​លុះ​បានឮ​សំឡេង​ហ៊ោ​កញ្រ្ជៀវ​ ​របស់​ពួ​លព​លម​ក​ដល់​ប៉ុណ្ណោះ​ហើយ​ ​ក៏​រួញរា​ ​ជច់​ចិត្ត​ ​មិន​រឹងប៉ឹង​ ​មិន​អាច​ដើម្បី​ចុះ​កាន់​សង្រ្គាម​បាន​ឡើយ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ឧបមាដូចជា​យោធា​ជីវៈ​ ​ទី​ ​៣​ ​តែង​មាន​ប្រាកដ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636853828101990923
ទៅកាន់ទំព័រ៖