ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អត់ទ្រាំ​ ​នូវ​ផង់​ធូលី​បាន​ ​អត់ទ្រាំ​នូវ​ចុង​ ​នៃ​ទង់ជ័យ​បាន​ ​អត់ទ្រាំ​នូវ​សំឡេង​ហ៊ោ​កញ្រ្ជៀវ​ ​របស់​ពួក​ពល​បាន​ ​ទាស់​តែ​នៅ​ភាន់ភាំង​ ​ស្រឡាំងកាំង​ ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។​ ​អ្វី​ជា​ការ​ប្រយុទ្ធ​គ្នា​ ​របស់​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​បាន​ចូល​ទៅ​រក​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ដែល​ជា​អ្នក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ក្តី​ ​ក្រោមម្លប់​ឈើ​ក្តី​ ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​ចូល​ទៅ​អង្គុយ​ជិត​ ​ដេក​ជិត​ ​ឱបរឹត​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មាតុគ្រាម​ ​អង្គុយ​ជិត​ ​ដេក​ជិត​ ​ឱបរឹត​ ​ក៏​មិនបាន​ពោល​លា​នូវ​សិក្ខា​ ​មិនបាន​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ហើយ​ ​ក៏​សេព​នូវ​មេថុនធម្ម​។​ ​នេះ​ជា​ការ​ប្រយុទ្ធ​គ្នា​ ​របស់​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​អត់ទ្រាំ​នូវ​ផង់​ធូលី​បាន​ ​អត់ទ្រាំ​នូវ​ចុង​ ​នៃ​ទង់ជ័យ​បាន​ ​អត់ទ្រាំ​ ​នូវ​សំឡេង​ហ៊ោ​កញ្រ្ជៀវ​ ​របស់​ពួក​ពល​បាន​ ​ទាស់​តែ​នៅ​ភាន់ភាំង​ ​ស្រឡាំងកាំង​ ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​មាន​ឧ​មេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ឧបមា​ដូច​យោធា​ជីវៈ​ ​ទី៤​ ​តែង​មាន​ប្រាកដ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636853828281481190
ទៅកាន់ទំព័រ៖