ព្រះត្រៃបិដក ភាគ ៤៤

​អត់ទ្រាំ​ ​នូវ​ផង់​ធូលី​បាន​ ​អត់ទ្រាំ​នូវ​ចុង​ទង់ជ័យ​បាន​ ​អត់ទ្រាំ​ ​នូវ​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​របស់​ពួក​ពល​បាន​ ​អត់ទ្រាំ​ ​នូវ​ការ​ប្រយុទ្ធ​គ្នា​បាន​ ​ភិក្ខុ​នោះ​ ​បាន​ឈ្នះ​នូវ​សង្គ្រាម​នោះ​ហើយ​ ​ឈ្មោះថា​ជា​អ្នកឈ្នះ​នូវ​សង្រ្គាម​ ​តែង​នៅ​គ្រប់គ្រង​ ​នៅជា​ប្រធាន​ ​លើ​កងទ័ព​នោះ​ឯង​។​ ​អ្វី​ជា​ការ​ឈ្នះ​សង្រ្គាម​ ​របស់​បុគ្គល​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ដែល​ជា​អ្នក​អាស្រ័យ​នៅក្នុង​ព្រៃ​ក្តី​ ​ក្រោមម្លប់​ឈើ​ក្តី​ ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយ​ជិត​ ​ដេក​ជិត​ ​ឱបរឹត​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មាតុគ្រាម​ ​ទៅ​អង្គុយ​ជិត​ ​ដេក​ជិត​ ​ឱបរឹត​ ​ក៏​រំលៀកខ្លួន​ចេញ​បាន​ ​ដោះខ្លួនចេញ​រួចហើយ​ ​ក៏​ចៀសចេញ​ទៅតាម​ប្រាថ្នា​។​ ​ភិក្ខុ​នោះ​ ​តែង​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​រូងភ្នំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​និង​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ក្តី​ ​ក្រោមម្លប់​ឈើ​ក្តី​ ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ប្រុងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​លះបង់​អភិជ្ឈា​ក្នុង​លោក​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​ ​លះបង់​ព្យាបាទ​ជា​គ្រឿង​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​សត្វ​ទាំងពួង​ ​ដោយ​ប្រយោជន៍​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636853828447100663
ទៅកាន់ទំព័រ៖