ព្រះត្រៃបិដក ភាគ ៤៤

​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ព្យាបាទ​ ​ជា​គ្រឿង​ប្រទូស្ត​ ​លះបង់​ថីនមិទ្ធៈ​ ​មានចិត្ត​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​ច្បាស់​ ​ក្នុង​ពន្លឺ​ ​មានសតិ​ ​មានសម្បជញ្ញៈ​ ​ជម្រះចិត្ត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​ឧទ្ធច្ចកុក្កុច្ចៈ​ ​មានចិត្ត​មិន​រវើរវាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​ ​ជម្រះចិត្ត​ ​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​មានចិត្ត​ឆ្លងផុត​ ​ចាក​វិចិកិច្ឆា​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​ ​ភិក្ខុ​នោះ​ ​លះ​នី​វរ​ណៈ​ ​ទាំង​ ​៥​ ​នេះ​ ​ដែល​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ជា​គ្រឿង​ធ្វើ​បញ្ញា​ ​ឲ្យ​ថយកម្លាំង​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​។​ ​កាលបើ​ចិត្ត​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ធម៌​ ​ដែល​ធ្វើ​នូវ​អាសវៈ​ ​ឲ្យអស់​ទៅ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636853828609829970
ទៅកាន់ទំព័រ៖