ព្រះត្រៃបិដក ភាគ ៤៤
ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់នៃអាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរួចចាកកាមាសវៈផង ចិត្តរួចចាកភវាសវៈផង ចិត្តរួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចផុតស្រឡះ (ចាកកាមាសវៈជាដើមហើយ) សេចក្តីដឹង ក៏កើតឡើងប្រាកដថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះជាជ័យជំនះ ក្នុងសង្គ្រាម របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំ នូវចុងនៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពលបាន អត់ទ្រាំនូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បានឈ្នះនូវសង្រ្គាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះនូវសង្គ្រាម
ID: 636853828796770663
ទៅកាន់ទំព័រ៖