ព្រះត្រៃបិដក ភាគ ៤៤

​តែង​នៅ​គ្រប់គ្រង​ ​នៅជា​ប្រធាន​លើ​សង្គ្រាម​នោះ​ឯង​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​មាន​ឧបមាដូចជា​យោធា​ជីវៈ​ ​ទី៥​ ​តែង​មាន​ប្រាកដ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ពួក​យោធា​ជីវៈ​ទាំង​ ​៥​ ​នេះឯង​ ​តែង​មាន​ប្រាកដ​ ​ក្នុង​ភិក្ខុ​ទាំងឡាយ​។​
 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​៥​ ​ពួក​នេះ​ ​តែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​យោធា​ជីវៈ​ ​៥​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាន់​ដាវ​ ​និង​ខែល​ ​សៀត​ធ្នូ​ ​និង​បំពង់ព្រួញ​ហើយ​ ​ចុះ​កាន់​សង្រ្គាម​ ​ដែល​កំពុង​ប្រយុទ្ធ​កៀក​គ្នា​។​ ​យោធា​ជីវៈ​នោះ​ ​ខំព្យាយាម​ ​ខ្នះខ្នែង​ ​ក្នុង​សង្គ្រាម​នោះ​ ​ពួក​យោធា​ជីវៈ​ដទៃ​ ​ក៏​បៀតបៀន​ ​សង្កត់សង្កិន​ ​នូវ​យោធា​ជីវៈ​នោះ​ ​ដែល​កំពុងតែ​ខំព្យាយាម​ ​ខ្នះខ្នែង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​យោធា​ជីវៈ​ ​ទី១​ ​តែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636853829062055836
ទៅកាន់ទំព័រ៖