ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចុះកាន់សង្គ្រាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្គ្រាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង ចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ។ យោធាជីវៈនោះ កាលពួកញាតិ ដែលកំពុងនាំទៅ មិនទាន់ដល់ផ្ទះរបស់ខ្លួន ឬសំណាក់ របស់ពួកញាតិ ក៏ធ្វើនូវមរណកាល ក្នុងពាក់កណ្តាលផ្លូវទៅ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធា ជីវៈ ទី២ តែងមានប្រាកដ ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង បានចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យក នូវយោធាជីវៈនោះទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ ពួកញាតិក៏ទំនុកបំរុង បម្រើ ក៏ធ្វើនូវមរណកាល ដោយអាពាធនោះទៅ។
ID: 636853829264517416
ទៅកាន់ទំព័រ៖