ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានភាពយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៣ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង បានចាប់យក នូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ ពួកញាតិ ក៏ទំនុកបំរុង បម្រើ នូវយោធាជីវៈនោះ។ យោធាជីវៈនោះ កាលបើពួកញាតិ ទំនុកបំរុង បម្រើ ក៏បានជាសះស្បើយ ចាកអាពាធនោះទៅ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៤ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ បានឈ្នះសង្រ្គាមនោះហើយ ឈ្មោះថា ជាអ្នកឈ្នះសង្រ្គាម
ID: 636853829487660179
ទៅកាន់ទំព័រ៖