ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្គ្រាមនោះ ពួកយោធាជីវៈដទៃ ក៏បៀតបៀន ចាប់ទុកនូវយោធាជីវៈនោះ ដែលកំពុងខំព្យាយាម ខ្នះខ្នែង មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី១ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលទៅពឹងពាក់ អាស្រ័យនូវស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យហើយ ចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនដម្កល់ស្មារតី មិនសង្រួមឥន្រ្ទិយ។ ភិក្ខុនោះ ឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ
ID: 636853829858811408
ទៅកាន់ទំព័រ៖