ព្រះត្រៃបិដក ភាគ ៤៤

​រាគៈ​ក៏​អុចអាល​ចិត្ត​ ​របស់​ភិក្ខុ​នោះ​ ​ព្រោះ​ឃើញ​នូវ​មាតុគ្រាម​ ​ដែល​ស្លៀកពាក់​មិនល្អ​ ​ឬ​ដណ្តប់​មិនល្អ​។​ ​ភិក្ខុ​នោះ​ ​កាលបើ​មានចិត្ត​ត្រូវ​រាគៈ​អុចអាល​ហើយ​ ​ក៏​ក្រហល់ក្រហាយ​ដោយ​កាយ​ ​ក្រហល់ក្រហាយ​ដោយចិត្ត​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ទៅកាន់​អារាម​ ​ហើយ​គប្បី​ប្រាប់​ ​(​សេចក្តី​នេះ​)​ ​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំករុណា​ ​ត្រូវ​រាគៈ​រោលរាល​ហើយ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ហើយ​ ​មិន​អាច​ដើម្បីនឹង​នៅ​គ្រប់គ្រង​នូវ​ព្រហ្មចរិយៈ​បានទេ​ ​ខ្ញុំករុណា​ ​នឹង​ប្រកាស​នូវ​ភាព​ ​នៃ​ខ្លួន​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ហើយ​ ​នឹង​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​ភិក្ខុ​នោះ​ ​ក៏​ទៅកាន់​អារាម​ ​តែ​ទៅ​មិនទាន់​ដល់​អារាម​នៅឡើយ​ ​ក៏​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​ ​ក្នុង​ដំណើរ​ពាក់កណ្តាល​ផ្លូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​កាន់​ដាវ​ ​និង​ខែល​ ​សៀត​ធ្នូ​ ​និង​បំពង់ព្រួញ​ហើយ​ ​ចុះ​កាន់​សង្គ្រាម​ ​ដែល​ប្រយុទ្ធ​កៀក​គ្នា​ ​យោធា​ជីវៈ​នោះ​ ​ខំព្យាយាម​ ​ខ្នះខ្នែង​ ​ក្នុង​សង្គ្រាម​នោះ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636853830031151265
ទៅកាន់ទំព័រ៖