ព្រះត្រៃបិដក ភាគ ៤៤

​ភិក្ខុ​នោះ​ ​មានចិត្ត​ត្រូវ​រាគៈ​អុចអាល​ហើយ​ ​ក៏​ក្រហល់ក្រហាយ​ ​ដោយ​កាយ​ ​ក្រហល់ក្រហាយ​ដោយចិត្ត​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ទៅកាន់​អារាម​ ​ហើយ​គប្បី​ប្រាប់​ ​(​សេចក្តី​នេះ​)​ ​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំករុណា​ ​ត្រូវ​រាគៈ​រោលរាល​ហើយ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ហើយ​ ​មិន​អាច​ដើម្បីនឹង​នៅ​គ្រប់គ្រង​ ​នូវ​ព្រហ្មចរិយៈ​បានទេ​ ​ខ្ញុំករុណា​ ​នឹង​ប្រកាស​នូវ​ភាព​ ​នៃ​ខ្លួន​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ហើយ​ ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ទៅកាន់​អារាម​ ​ហើយ​ប្រាប់​ ​(​សេចក្តី​នោះ​)​ ​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំករុណា​ ​ត្រូវ​រាគៈ​រោលរាល​ហើយ​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ហើយ​ ​មិន​អាច​ដើម្បីនឹង​នៅ​គ្រប់គ្រង​ព្រហ្មចរិយៈ​បានទេ​ ​ខ្ញុំករុណា​ ​នឹង​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ហើយ​ ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​។​ ​ពួក​សព្រហ្មចារី​ ​ក៏​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​កាម​ទាំងឡាយ​ ​មាន​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើន​ ​ណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636853830441314725
ទៅកាន់ទំព័រ៖