ព្រះត្រៃបិដក ភាគ ៤៤

 ​[​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​កម្លាំង​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កម្លាំង​សទ្ធា​ ​១​ ​កម្លាំង​វីរិយៈ​ ​១​ ​កម្លាំង​សតិ​ ​១​ ​កម្លាំង​សមាធិ​ ​១​ ​កម្លាំង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​កម្លាំង​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កម្លាំង​សទ្ធា​ ​១​ ​កម្លាំង​វីរិយៈ​ ​១​ ​កម្លាំង​សតិ​ ​១​ ​កម្លាំង​សមាធិ​ ​១​ ​កម្លាំង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​សទ្ធា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​ពោធិញ្ញាណ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ទ្រង់​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​សទ្ធា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​វីរិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636853786622068408
ទៅកាន់ទំព័រ៖