ព្រះត្រៃបិដក ភាគ ៤៤

​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ដុំ​សាច់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​គប់ភ្លើង​ស្មៅ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូចជា​គំនរ​រងើកភ្លើង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​ការយល់​សប្តិ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​របស់​ខ្ចីគេ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ផ្លែឈើ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636853830621955057
ទៅកាន់ទំព័រ៖