ព្រះត្រៃបិដក ភាគ ៤៤
ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាកាំបិត និងជ្រញ់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាចុងលំពែង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណ ច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ លោកដ៏មានអាយុ ចូរត្រេកអរ ក្នុងព្រហ្មចរិយធម៌ចុះ លោកដ៏មានអាយុ កុំប្រកាសនូវភាពនៃខ្លួនជាអ្នកមានកម្លាំងថយចាកសិក្ខា ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបឡើយ។ ភិក្ខុនោះ កាលសព្រហ្មចារីបុគ្គលទាំងឡាយ ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏ពោលយ៉ាងនេះថា ម្នាលអាវុសោ កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ ក៏ពិតមែន
ID: 636853830794214910
ទៅកាន់ទំព័រ៖