ព្រះត្រៃបិដក ភាគ ៤៤
តែថា ខ្ញុំករុណា មិនអាចដើម្បីគ្រប់គ្រងនូវព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខាហើយ ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ភិក្ខុនោះ ក៏បានប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចូលទៅកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង បានចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ ញាតិទាំងឡាយ ក៏ទំនុកបំរុង បម្រើនូវយោធាជីវៈនោះ យោធាជីវៈនោះ កាលបើពួកញាតិទំនុកបំរុង បម្រើ ក៏ធ្វើកាលកិរិយា ដោយអាពាធនោះទៅ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី៣ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត
ID: 636853830966354756
ទៅកាន់ទំព័រ៖