ព្រះត្រៃបិដក ភាគ ៤៤
ភិក្ខុចូលទៅពឹង ពាក់អាស្រ័យនៅនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនដម្កល់ស្មារតី មិនបានសង្រួមឥន្រ្ទិយ។ ភិក្ខុនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ រាគៈក៏អុចអាលចិត្ត របស់ភិក្ខុនោះ ព្រោះឃើញនូវមាតុគ្រាម ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ មានចិត្តត្រូវរាគៈអុចអាលហើយ ក៏ក្រហល់ក្រហាយដោយកាយ ក្រហល់ក្រហាយដោយចិត្ត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់អារាម ហើយគប្បីប្រាប់ (សេចក្តីនេះ) ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំករុណា ត្រូវរាគៈរោលរាលហើយ ត្រូវរាគៈគ្របសង្គត់ហើយ មិនអាចដើម្បីនឹងគ្រប់គ្រងនូវព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាស នូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខាហើយ ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ភិក្ខុនោះ ក៏ទៅកាន់អារាម ហើយប្រាប់ (សេចក្តីនោះ) ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំករុណា ត្រូវរាគៈរោលរាលហើយ ត្រូវរាគៈគ្របសង្កត់ហើយ ខ្ញុំករុណា មិនអាច
ID: 636853831148845193
ទៅកាន់ទំព័រ៖