ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បីនឹង​គ្រប់គ្រង​ ​នូវ​ព្រហ្មចរិយៈ​បានទេ​ ​ខ្ញុំករុណា​ ​នឹង​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ហើយ​ ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ដ៏​ថោកទាប​វិញ​។​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក៏​ទូន្មាន​ ​ប្រៀនប្រដៅ​ ​នូវ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ដុំ​សាច់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​គប់ភ្លើង​ស្មៅ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូចជា​គំនរ​រងើកភ្លើង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​យល់សប្តិ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​របស់​ខ្ចីគេ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ផ្លែឈើ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636853831325155278
ទៅកាន់ទំព័រ៖