ព្រះត្រៃបិដក ភាគ ៤៤

​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​កាំបិត​ ​និង​ជ្រញ់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ចុង​លំពែង​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​…​ ​កាម​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ប្រមាណ​ច្រើនណាស់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហើយ​។​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​ត្រេកអរ​ ​ក្នុង​ព្រហ្មចរិយ​ធម៌​ចុះ​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​ប្រកាស​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ហើយ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​កាល​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំករុណា​ ​នឹង​ព្យាយាម​ ​ម្នាល​អាវុសោ​ ​ខ្ញុំករុណា​ ​នឹង​ទ្រទ្រង់​ ​ម្នាល​អាវុសោ​ ​ខ្ញុំករុណា​ ​នឹង​ត្រេកអរ​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ខ្ញុំករុណា​ ​មិនទាន់​ប្រកាស​ ​នូវ​ភាព​នៃ​ខ្លួន​ ​ជា​អ្នកមាន​កម្លាំង​ថយ​ចាកសិក្ខា​ ​ហើយ​ពោល​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មក​ ​ដើម្បី​ភេទ​ថោកទាប​វិញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​កាន់​ដាវ​ ​និង​ខែល​ ​សៀត​នូវ​ធ្នូ​ ​និង​បំពង់ព្រួញ​ហើយ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636853831485034422
ទៅកាន់ទំព័រ៖