ព្រះត្រៃបិដក ភាគ ៤៤
ចូលកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះឯង ដែលកំពុងតែខំព្យាយាម ខ្នះខ្នែងបាន ក៏ចាប់នូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ញាតិទាំងឡាយ ពួកញាតិ ក៏ទំនុកបំរុង បម្រើនូវយោធាជីវៈនោះ យោធាជីវៈនោះ កាលបើពួកញាតិ ទំនុកបំរុង បម្រើ ក៏បានសះស្បើយ ចាកអាពាធនោះទៅ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចជា យោធាជីវៈ ទី៤ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចូលទៅពឹងពាក់ អាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគមនោះ ដើម្បីបិណ្ឌបាត បានរក្សាកាយ រក្សាវាចា រក្សាចិត្ត ដម្កល់ស្មារតី សង្រួមឥន្រ្ទិយ។ ភិក្ខុនោះ ឃើញនូវរូបដោយចក្ខុហើយ តែមិនបានកួចកាន់នូវនិមិត្ត
ID: 636853831667604865
ទៅកាន់ទំព័រ៖