ព្រះត្រៃបិដក ភាគ ៤៤
មិនបានកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក … បានធុំក្លិនដោយច្រមុះ … បានទទួលរសដោយអណ្តាត … បានពាល់ត្រូវនូវផ្សព្វ ដោយកាយ … បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបតិ្ត ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយ។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្តហើយ តែងគប់រកនូវសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល ទីគំនរចំបើង ឬស្លឹកឈើ។ ភិក្ខុនោះ ជាអ្នកអាស្រ័យនៅក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះដ៏ស្ងាត់ក្តី ក៏អង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះ(ទៅកាន់ព្រះកម្មដ្ឋាន)
ID: 636853831853575502
ទៅកាន់ទំព័រ៖