ព្រះត្រៃបិដក ភាគ ៤៤

​​ភិក្ខុ​នោះ​ ​ក៏​លះបង់​ ​នូវ​អភិជ្ឈា​ ​ក្នុង​លោក​។​បេ​។​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​ ​នូវ​នី​វរ​ណៈ​ទាំង​ ​៥​ ​នេះ​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​អាច​ធ្វើ​បញ្ញា​ឲ្យមានកម្លាំង​ថយ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ក៏បាន​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ ​ជា​គ្រឿង​ដឹង​នូវ​កិរិយា​អស់​ទៅ​ ​នូវ​អាសវៈ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​នោះ​ ​កាន់​ដាវ​ ​និង​ខែល​ ​សៀត​ធ្នូ​ ​និង​បំពង់ព្រួញ​ ​ហើយ​ចូលកាន់​សង្រ្គាម​ ​ដែល​ប្រយុទ្ធ​កៀក​គ្នា​ ​យោធា​ជីវៈ​នោះ​ ​បាន​ឈ្នះ​សង្គ្រាម​នោះ​ហើយ​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកឈ្នះ​សង្រ្គាម​ ​នៅ​គ្រប់គ្រង​ ​នៅជា​ប្រធាន​លើ​សង្រ្គាម​នោះ​ឯង​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ឯង
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636853832046006508
ទៅកាន់ទំព័រ៖