ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​នៅ​ព្រៃ​ ​កាលបើ​ពិចារណា​ឃើញ​ ​នូវ​អនាគត​ភ័យ​ ​ទី២​ ​នេះ​ហើយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​អាច​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នក​នៅ​ព្រៃ​ ​ពិចារណា​ឃើញ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​អាត្មាអញ​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ក៏​កាលដែល​អាត្មាអញ​ ​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​គប្បី​ជួបប្រទះ​នឹង​ម្រឹគ​សាហាវ​ទាំងឡាយ​ ​គឺ​ ​រាជសីហ៍​ក្តី​ ​ខ្លាធំ​ក្តី​ ​ខ្លា​ដម្បង​ក្តី​ ​ខ្លាឃ្មុំ​ក្តី​ ​ខ្លាត្រី​ក្តី​ ​ម្រឹគ​សាហាវ​ទាំងនោះ​ ​គប្បី​ផ្តាច់​បង់​អាត្មាអញ​ចាក​ជីវិត​ ​កាលកិរិយា​ ​គប្បី​មានដល់​អាត្មាអញ​ ​ដោយហេតុ​នោះ​ ​សេចក្តី​អន្តរាយ​នោះ​ ​គប្បី​មានដល់​អាត្មាអញ​មិនខាន​។​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636853832738656125
ទៅកាន់ទំព័រ៖