ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទី៣ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញនៅក្នុងព្រៃតែម្នាក់ឯង ក៏កាលដែលអាត្មាអញនៅក្នុងព្រៃតែម្នាក់ឯង គប្បីជួបប្រទះនឹងពួកចោរ ដែលធ្វើចោរកម្មហើយក្តី ដែលមិនទាន់បានធ្វើចោរកម្មក្តី ចោរទាំងនោះ គប្បីផ្តាច់បង់នូវអាត្មាអញចាកជីវិតទៅ កាលកិរិយា គប្បីមានដល់អាត្មាអញ ដោយហេតុនោះ សេចក្តីអន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទី៤ នេះហើយ
ID: 636853832927976954
ទៅកាន់ទំព័រ៖