ព្រះត្រៃបិដក ភាគ ៤៤

​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​នៅ​ព្រៃ​ ​កាលបើ​ពិចារណា​ឃើញ​ ​នូវ​អនាគត​ភ័យ​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​អាច​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ពិចារណា​ឃើញ​ ​នូវ​អនាគត​ភ័យ​ ​៥​ ​យ៉ាងនេះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​អាច​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​អនាគត​ភ័យ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិ​ចារ​ណា​ឃើ់ញ​ ​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​អាត្មាអញ​នៅក្មេង​ ​កំឡោះ​ ​ជំទង់​ ​មាន​សក់ខ្មៅ​ស្រិល
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636853833290947715
ទៅកាន់ទំព័រ៖