ព្រះត្រៃបិដក ភាគ ៤៤
ប្រកបដោយវ័យចំរើន គឺបឋមវ័យនៅឡើយ សម័យដែលជរាមកប៉ះពាល់ នូវរាងកាយនេះ រមែងមានដោយពិត ក៏កាយដែលចាស់គ្រាំគ្រា ត្រូវជរាមកគ្របសង្កត់ហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រដៅ នៃព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់រក នូវសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធសេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ជាអ្នកប្រកបព្រម ដោយធម៌ណា សូម្បីខ្លួនចាស់ជរាហើយ ក៏នឹងនៅជាសុខ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើពិចារណាឃើញ នូវអនាគតភ័យ ទី១ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។
ID: 636853833483958754
ទៅកាន់ទំព័រ៖