ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ មានអាពាធតិច មានទុក្ខតិច ប្រកបដោយភ្លើងធាតុ ដែលដុតកំដៅស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម សម័យដែលធ្យាធិមកប៉ះពាល់ នូវរាងកាយនេះ រមែងមានដោយពិត ក៏កាយដែលមានព្យាធិ ត្រូវព្យាធិមកគ្របសង្កត់ហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រដៅនៃព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់រក នូវសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធសេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកបដោយធម៌ណា សូម្បីមានព្យាធិ ក៏នឹងនៅជាសុខ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើពិចារណាឃើញ នូវអនាគតភ័យ ទី២ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់
ID: 636853833664459078
ទៅកាន់ទំព័រ៖