ព្រះត្រៃបិដក ភាគ ៤៤
ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញ ដូច្នេះថា ឥឡូវនេះ សំទូងល្អ បិណ្ឌបាតបានងាយស្រួល ដើម្បីនឹងព្យាយាមស្វែងរកមកចិញ្ចឹមជីវិតបានងាយ ក៏សម័យដែលមានទុរភិក្ស សំទូងមិនល្អ បិណ្ឌបាតបានដោយក្រ មិនងាយដើម្បីនឹងព្យាយាម ស្វែងរកមកចិញ្ចឹមជីវិតបានឡើយ មនុស្សទាំងឡាយ ក៏តែងទៅកាន់ទី ដែលមានភិក្ខាងាយ ក្នុងវេលាដែលស្រុកកើតមានទុរភិក្ស ការនៅច្រឡូកច្រឡំ ការនៅដេរដាស ក្នុងទីដែលមានភិក្ខាងាយនោះ រមែងមាន កាលបើការនៅច្រឡូកច្រឡំ ការនៅដេរដាសមានហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធបានទេ មិនងាយនឹងគប់រកសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធសេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន
ID: 636853833853609897
ទៅកាន់ទំព័រ៖